កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណដល់លោក JIANG KEHUI តំណាងក្រុមហ៊ុន Hon Way Investment ដែលបានឧបត្ថម្ភអង្ករចំនួន ២ តោនសម្រាប់ប្រតិបត្តិការទប់ស្កាត់ជំងឺកូវិដ-១៩ កំពុងបង្កគ្រោះភ័យដល់សុខភាពនិងអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។
ក្នុងពិធីប្រគល់នូវអង្ករចំនួន 2 តោន នោះផងដែររដ្ឋបាលខេត្តក៏បានប្រគល់នូវប័ណ្ណសរសើរ ព្រមទាំងបានជូនពរឲ្យក្រុមហ៊ុន មានភាពរីកចម្រើន។ ហើយជាមួយគ្នានោះ ឯកឧត្តម បានអំពាវនាវឲ្យសប្បុរសជនទាំងជាតិ អន្តរជាតិបន្តគាំទ្រ ការបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា នូវគម្រោងសមធម៌នេះ ដើម្បីឲ្យគណៈកម្មាធិការប្រឆាំងកូវីដ19 មានឱកាស បន្តជួយគ្រួសារដែលគ្មានលទ្ធភាព គ្រាដែលជំងឺកូវីដ19 នេះកំពុងគំរាមកំហែងឆក់យកអាយុជីវិតប្រជាពលរដ្ឋ។ ប្រសិនបើពួកគេ មិនមានការប្រុងប្រយ័ត្ន និងធ្វេសប្រហែសក្នុងការការពារខ្លួនពីជំងឺកូវីដ19 នេះផងដែរ។