ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំឆមាសទី១ថ្នាក់ខេត្ត ស្តីពីការតាមដានត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការគណនេយ្យភាពសង្គម នៃកម្មវិធី ផ.អ.៣ ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុកគោលដៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារគណនេយ្យភាពសង្គម ផែនការសកម្មភាព ថវិកា បញ្ហាប្រឈម ដែលបាននឹងកំពុងអនុវត្តក្នុងស្រុកគោលដៅចំនួន០៧ (ស្រុកបសេដ្ឋ គងពិសី ឱរ៉ាល់ ឧដុង្គ ភ្នំស្រួច សំរោងទង និងស្រុកថ្ពង) និងដាក់ចេញនូវផែនការសកម្មភាពជាអាទិភាពសម្រាប់អនុវត្តបន្ត។