កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ៥រោចខែស្រាពណ៍ឆ្នាំជូតត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅភូមិត្រពាំងឈូក ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាត រួមដំណើរដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈខេត្តកំពង់ស្ពឹ បានចុះចែកពូជត្រី កង្កែប និងសម្ភារៈចិញ្ចឹមសត្វមួយចំនួន គ្រួសារមកពី០៣ឃុំ មានឃុំនិទាន ឃុំពោធិអង្គ្រង ឃុំពោធិចំរើនទទួលពូជសម្ភារមានចំនួន៥៣គ្រួសារ។
ឯកឧត្តម វេង សាខុន ក្នុងពិធីសំណេះសំណាលនោះដែរឯកឧត្តមបាន ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើដោយក្តីនឹករលឹកអំពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជានិច្ចជាកាលសម្ដេចតែងតែចង់ដឹងអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ តាមរយៈឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះជួយតាមបណ្ដាក្រុង ស្រុក ឬក៏ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានចុះមកជួបដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តទៀតថា÷ ក្រោយពីទទួលបានកូនត្រី កង្កែប ចំណីសត្វ និងសម្ភារៈទាំងអស់នេះហើយ សូមបងប្អូនខិតខំចិញ្ចឹមតាមលក្ខណៈបច្ចេកទេស ដែលអ្នកជំនាញបានណែនាំ ដើម្បីទទួលបានផលតាមការរំពឹងទុក ក្នុងការផ្គត់ផ្គង់ជីវភាព ក៏ដូចជាតម្រូវការទីផ្សារ។ ហើយក្រៅអំពីចិញ្ចឹមសត្វ ដែលបានចែកជូននាពេលនេះ សូមឱ្យបងប្អូន ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
សូមចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការគ្រោះថ្នាក់
ដែលបណ្ដាលឱ្យរងរបួស និងស្លាប់ ។ ដោយបងប្អូន ចូលរួមអប់រំកូនចៅ ពេលបើកបរ ត្រូវចូលរួមគោរពច្បាប់ ត្រូវនៅឱ្យឆ្ងាយអំពីគ្រឿងញៀន និងត្រូវសម្អាតអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជាផុតអំពីជម្ងឺ covid 19។
សូមបញ្ជាក់ថា÷ ការចែកពូជត្រី កង្កែប និងសម្ភារៈចិញ្ចឹមសត្វមួយចំនួន គ្រួសារមកពី០៣ឃុំ មានឃុំនិទាន ឃុំពោធិអង្គ្រង ឃុំពោធិចំរើនទទួលពូជសម្ភារមានចំនួន៥៣គ្រួសារក្នុងមួយគ្រួសារទទួលបាន៖
-ពូជត្រីអណ្តែងចំនួន៧០០ក្បាល
-ពូជកង្កែប៤០០ក្បាល
-តង់ចិញ្ចឹមត្រី០១
-ចំណីមួយគ្រួសារ០៤បាវ ផងដែរ៕