កំពង់ស្ពឺ÷ ឯកឧត្តម ហួត ថន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមសរ សុពុត្រា អភិបាលរងខេត្ត ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីភាព ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពីតួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុក ក្រុមប្រឹក្សាស្រុក តំណាងឃុំ សង្កាត់សរុបប្រមាណជា ៣៨ នាក់ អាគារប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០។ សិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យអ្នកពាក់ព័ន្ធយល់ដឹងអំពីការិយាល័យប្រជាពលរដ្ឋ -ដើម្បីឲ្យអ្នកពាក់ព័ន្ធយល់ដឹងអំពីនីតិវិធីស៊ើបអង្កេតនិងសម្រុះសម្រួលដោះស្រាយបណ្ដឹង និងដើម្បីចូលរួមសហការសម្របសម្រួលក្នុងប្រតិបត្តិការរបស់ការិយាល័យ។