រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយស្ដីពីតួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ

  • 776
  • ដោយ Admin

កំពង់ស្ពឺ÷ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តលោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត លោក បួន ហេង ប្រធាននាយកដ្ឋាន មុខងារ និងធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីភាព ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពីតួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុក ក្រុមប្រឹក្សាស្រុក តំណាងឃុំ សង្កាត់សរុបប្រមាណជា ៤២ នាក់ ពិធីប្រារព្ធធ្វើនៅអគារប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០។

ក្នុងគោលបំណងដើម្បីឲ្យអ្នកពាក់ព័ន្ធយល់ដឹងអំពីការិយាល័យប្រជាពលរដ្ឋ -ដើម្បីឲ្យអ្នកពាក់ព័ន្ធយល់ដឹងអំពីនីតិវិធីស៊ើបអង្កេតនិងសម្រុះសម្រួលដោះស្រាយបណ្ដឹង និងដើម្បីចូលរួមសហការសម្របសម្រួលក្នុងប្រតិបត្តិការរបស់ការិយាល័យ។

លទ្ធផលរំពឹងទុក÷ អ្នកពាក់ព័ន្ធមានការយល់ដឹងអំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។ -អ្នកពាក់ព័ន្ធមានការយល់ដឹងនីតិវិធីដោះស្រាយបណ្ដឹង -អ្នកពាក់ព័ន្ធចូលរួមសហការជាមួយការិយាល័យប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពមិនប្រក្រតីក្នុងការផ្ដល់សេវាសាធារណៈ។
-អ្នកពាក់ព័ន្ធចូលរួមក្នុងការសម្របសម្រួលដល់ប្រតិបត្តិការរបស់ការិយាល័យប្រជាពលរដ្ឋ។

អត្ថបទទាក់ទង