កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំអគារ"គ" មានកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តការងារ ផ.អ៣ ប្រចាំខែសីហា ក្រោមអធិបតីភាព លោក ហន ភក្តី នាយករងរដ្ឋបាលខេត្ត ព្រមទាំងមានអញ្ជើញចូលរួមពីលោកអភិបាលរងក្រុង ស្រុក នាយរករដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រ មន្ទីរអង្គភាពជំនាញ ទីចាត់ការ និងអង្គភាពសាលាខេត្ត។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីតាមដានការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រុង ស្រុក បញ្ហាប្រឈមនានា ដើម្បីដោះស្រាយ និងជំរុញការងារឲ្យកាន់តែប្រសើរ។