រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែង

  • 940
  • ដោយ Admin

បន្ទាប់ពីទទួលបានព័ត៌មានពីការបាត់ទំនប់ទឹកចម្ការតែលើខ្នងភ្នំគីរីរម្យ ដោយសារតែទទួលរងឥទ្ធិពលព្យុះនឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ នាយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែងដែលស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច និងស្ថានភាពកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតក្នុងទីរួមខេត្តកំពង់ស្ពឺ ។

ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមមេត្តាយកចិត្តទុកដាក់នៅក្នុងការរក្សាកម្លាំងដើម្បីទុកចុះជួយបងប្អូនប្រជាពលរដ្ឋនៅពេលដែលគាត់ត្រូវការសង្គ្រោះ ។

សូមបញ្ជាក់ផងដែរថាមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារការបាក់ទំនប់នេះទេ ៕

អត្ថបទទាក់ទង