នាព្រឹក ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង អមដំណើរដោយឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បាននាំយកនូវព្រះរាជអំណោយ ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅចែកជូនបងប្អូនប្រជារាស្ត្រ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៤៧៦គ្រួសារ អញ្ជើញមកពីសង្កាត់កណ្តោលដុំ ក្រុងច្បារមន និងឃុំតាំងក្រូច ឃុំកាហែង ស្រុកសំរោងទង។
៚ពិធីបានប្រារព្ធនៅលើខ្នងទំនប់រលាំងជ្រៃ