នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ញ៉ែម សាខន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារវត្តមុនីរង្សីរតនារាម(ម្រុំខាងជើង) ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ ញ៉ែម សឿន ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការកង កម្លាំងប្រដាប់អាវុធ ដូនជី តាជី និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ ៕