កំពង់ស្ពឺ÷ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ១១៩ គ្រួសារ ដោយក្នុងនោះ ១គ្រួសារ ទទួលបាននូវអង្ករ ២៥គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ភួយ១ និងថវិកាចំនួន ២ម៉ឺនរៀល ។