រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ទំនប់ចំការតែ ស្ថិតនៅក្នុងវត្ដចំបក់ ឃុំចំបក់ ស្រុក​ភ្នំស្រួច

  • 670
  • ដោយ Admin

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម វ៉ី​ សំណាង​ អភិបាល​ នៃគណ:អភិបាល​ខេត្ដកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ស្ថិតនៅក្នុងវត្ដចំបក់ ឃុំចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែលរងការខូចខាតដោយទឹកជំនន់បណ្ដាលមកពីការបាក់ទំនប់ចំការតែកាលពីឆ្នាំ២០២០ កន្លងទៅ ។

អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យផលប៉ះពាល់ដែលកើតចេញពីការបាក់ទំនប់ចំការតែកាលពីរដូវវស្សាកន្លងទៅ ហើយទឹកបានហូរនាំដីខ្សាច់ និង ថ្ម មកចាក់នៅលើដីស្រែបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំចំបក់ ស្រុកភ្នំស្រួច ចំនួន ៥០ហត។ ជាវិធានការចំពោះមុខមន្ទីរធនធានទឹកបានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ២០០០លីត្រ សម្រាប់ឃុំយកទៅចាក់ត្រាក់ទ័រដើម្បីឈូសគាខ្សាច់ចេញពីស្រែរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងខណៈនោះដែរឯកឧត្តម ក៏បាននាំយកនូវអំណោយ របស់សប្បុរសជនរួមមាន អង្ករក្នុងមួយគ្រួសារ ៥០ គីឡូ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និង ថវិកាចំនួន ២ម៉ឺនរៀល និងបានផ្តាំផ្ញើពុកម៉ែ មាមីង បងប្អូន កូនក្មួយកុំភ្លេច ៣ការពារ និង៣កុំ ដើម្បីយើងជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺ covid-19 ទាំងអស់គ្នា។

អត្ថបទទាក់ទង