នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានចាក់កៅស៊ូAC ចាប់ពីចំណុចភ្លើងស្តុបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឆ្ពោះមកស្ពានថ្មី និងបន្តមកផ្លូវលេខ ១០៦B ទាំងសង្ខាង រួចបន្តតាមផ្លូវ១៣០ ទាំងសង្ខាង រហូតមកដល់ផ្លូវខាងក្រោយមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ។
១- ផ្លូវលេខ ១៤៣ ទាំងសង្ខាង ចាប់ពីចំណុចកែងផ្លូវលេខ ១០១ ឆ្ពោះទៅកាន់ចំណុចកែងផ្លូវ១០៣ ( ក្រុមការងារជំនាញកំពុងសិក្សា)
២- ផ្លូវលេខ ១០៣ ចាប់ពីចំណុចប្រសព្វផ្លូវលេខ ១៤៣ ឆ្ពោះទៅកាន់ចំណុចប្រសព្វផ្លូវលេខ ១៣០ ( ក្រុមការងារជំនាញកំពុងសិក្សា)
៣- ស៊ីលកៅស៊ូAC ផ្លូវចំណុចខាងលិខវិមានឯករាជ្យ ដើម្បីរំដោះទឹកដែលលិចផ្លូវ ( ក្រុមការងារជំនាញកំពុងសិក្សា)
៤- ផ្លូវលេខ ១០៦ ទាំងសង្ខាង ចាប់ពីចំណុចភ្លើងស្តុបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឆ្ពោះមកស្ពានថ្មី និងបន្តមកផ្លូវលេខ ១០៦B ទាំងសង្ខាង រួចបន្តតាមផ្លូវ១៣០ ទាំងសង្ខាងរហូតមកដល់ផ្លូវខាងក្រោយមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
ត្រង់ចំណុចប្រសព្វផ្លូវលេខ ១៤៣ ( ក្រុមការងារជំនាញកំពុងសិក្សា)
៥- ជួសជុលផ្លូវជាប់របងខាងត្បូងសាលាខេត្ត ( ក្រុមការងារជំនាញកំពុងសិក្សា)