ក្រុមការងារប្រចាំការ ក្រុមគ្រូពេទ្យ កងកម្លាំងការពារ និងតំណាងឲ្យបងប្អូនពលករ និងអ្នកធ្វើចត្តាឡីស័កទាំងអស់ សូមគោរពថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន សម្រស់ធម្មជាតិស្រីអូន តាមរយៈលោក ទឹម ចិត្រា យកអំណោយសប្បុរសធម៌ផ្តល់ជូនក្រុមការងារប្រចាំការក្នុងមណ្ឌលចត្តាឡីស័ក នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ មានអង្ករ ៥០០ បេ (១០តោន) មីជាតិ ២៥០ កេស ទឹកស៊ីអ៊ីវ និងទឹកត្រី ២០០យួរ ត្រីខ ១០០យួរ ដែលអំណោយទាំងនេះ ពិតជាបានសម្រួលដល់ប្រតិបត្តិការរបស់គណៈកម្មការខេត្តប្រឆាំងកូវីដខេត្តដែលមានឯកឧត្តម វ៉ី សំណាង ជាប្រធាន។
សូមគោរពជូនពរម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក ស្រីអូន សូមឱ្យមានសុខភាពល្អ និងរកស៊ីទទួលទានមានបាន និងសមប្រកបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។