រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ថ្ងៃនេះអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៣៦នាក់ ត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ហើយបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀត

  • 684
  • ដោយ Admin

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៣៦អ្នក នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ។

ឯកឧត្តម ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលបានព្យាបាលជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញនាពេលនេះ ត្រូវបន្តតែថែទាំសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ក្រោយពីការយកសំណាកលើកចុងក្រោយបញ្ជាក់ថា អវិជ្ជមានកូវិដ-១៩ ទើបបងប្អូនអាចរស់នៅជាមួយក្រុមគ្រួសារបានធម្មតាវិញ ហើយត្រូវចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទទាក់ទង