នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនស្រាបៀ និងដេប៉ូចែកចាយស្រាបៀរ បានសម្តែងការគាំទ្រ និងសន្យាចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងខាងលើ អោយមានប្រសិទ្ធភាពខ្ពស់។