រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបញ្ចប់ និងកិច្ចសន្យាសម្រុះសម្រួលវិវាទដីធ្លីចំនួន ១កន្លែង អស់រយៈកាលប្រមាណ ១៦ឆ្នាំមកហើយ ស្ថិតនៅភូមិសប់ង់ ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ភាគីទាំងពីរ ឈ្មោះ ជិន លួន និងភាគីឈ្មោះ ហ៊ូ ឡងឌី និងជាតំណាងភាគីឈ្មោះ ស៊ីវ ដានី, ហេងរដ្ឋា, ជាវ តុង, សូ តូនៃរ, និងឈ្មោះ សៀង សុធា បានព្រមព្រៀងគ្នា និងធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរខេត្តកំពង់ស្ពឺ យល់ព្រមទទួលការសម្រុះសម្រួលក្នុងការបែងចែកដី របស់អាជ្ញាធរខេត្តកំពង់ស្ពឺ ដោយយល់ព្រម និងឯកភាពទទួលយកចំណែកដី ៥០% (ហាសិបភាគរយ) ស្ថិតនៅភូមិសប់ង៉ ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឯកឧត្តមសូមអំពាវនាវដល់ពុកម៉ែមាមីងបងប្អូន ដែលមានបំណងទិញដូរដី សូមមេត្តាពិនិត្យមើលឱ្យច្បាស់ថាតើដីនោះមានប្លង់រឹងឬនៅ?
សូមពុកម៉ែមាមីងបងប្អូនដែលមានបំណងទិញដី សូមមេត្តាកុំទិញដីដែលមានរឿងមកដាក់ខ្លួនឲ្យសោះ សូមងាកទៅទិញដីដែលមានប្លង់រឹង ទើបប្រសើរ។
សូមកុំភ្លេច 3 កុំ ៣ការពារ។ សូមអរគុណ!