ព្រឹក ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាកវ៉ាក់សាំងខេត្តកំពង់ស្ពឺ បាននាំយកនូវសម្ភារៈ ថវិកា និងលិខិតថ្លែងអំណរគុណរបស់រដ្ឋបាលខេត្ត ទៅប្រគល់ជូនថ្នាក់ដឹកនាំសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ដែលកំពុងឈរជើងបំពេញបេសកកម្មផ្តល់វ៉ាក់សាំងជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋនៅទីប្រជុំជនផ្សារក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ។