នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម សៀង ទូច សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកនូវទានព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន ០៩ វត្តនៅក្នុងស្រុកភ្នំស្រួច និងព្រះសង្ឃចំនួន ១៥វត្តនៅក្នុងស្រុកបរសេដ្ឋ ។