នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានអញ្ជើញទទួលផ្លែមានប៉ៃលិនចំនួន៥ តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯក អឹម សារិទ្ធ នាយសេនាធិការរង និងជាសេនាធិការអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការរង នៃកងខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សំរាប់ជូនដល់សាលាខេត្ត ដើម្បីចែកជូនដល់មន្ត្រីរាជការ សាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ប្រជាពលរដ្ឋកំពុងព្យាបាល និងកំពុងធ្វើចត្តាឡីស័ក។