កំពង់ស្ពឺ៖ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើកិច្ចសហការក្នុងការសិក្សាផែនការកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។