ស្រុកភ្នំស្រួច ៖ នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុវជនខេត្តកំំពង់ស្ពឺ ជូនដល់បងប្អូនជនពិការ ចាស់ជរា និងគ្រួសារងាយរងគ្រោះ ក្នុងស្រុកភ្នំស្រួច ចំនួន ១៥៥ គ្រួសារ ដែលអំណោយទាំងនោះរួមមាន៖ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងអង្ករ ។