ព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អមដំណើរដោយឯកឧត្ដម សំ រិទ្ធី អ្នកតំណាងរាស្ត្រ ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្ត ឯកឧត្ដមលោក លោកស្រីប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ចំនួន ៣៣នាក់ ព្រមទាំងអាណាព្យាបាលសិស្ស និងបុគ្គលិកសិក្សា នៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ។