នាព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកគ្រូលោកគ្រូ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេសA ទាំង ៣៣នាក់ក្នុងខេត្តកំពង់ស្ពឺ ។
នាឱកាសសំណេះសំណាលនោះដែរឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សទទួលបាននិទ្ទេស A ទាំង ៣៣នាក់ នូវម៉ូតូ Honda Beat ឆ្នាំ2022 មួយនាក់ ០១គ្រឿងផងដែរ ។