រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្តកំពង់ស្ពឺ

  • 247
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នៅបរិវេណសាលាខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំណុះសាលាខេត្តកំពង់ស្ពឺ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ នាពេលខាងមុខនេះ ។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការ ចំណុះសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានសំដែងនូវការកោតសសើរចំពោះមន្ត្រីរាជការសាលាខេត្តគ្រប់ឋានានុក្រម ដែលកន្លងមកបានខិតខំបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងនាមមន្ត្រីរាជការត្រូវបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារមន្ត្រីរាជការយើង។

ក្នុងឱកាសនោះឯកឧត្តមបាន ឧបត្ថម្ភដល់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដោយម្នាក់ៗទទួល អង្ករ១បាវ ៥០គ.ក និងត្រីខ២យួរ អាវចំនួន៣ និងថវិកាមួយចំនួនទៀត៕

អត្ថបទទាក់ទង