ការបញ្ឈប់ការព្រលែងគោក្នុងទីសាធារណៈនៃក្រុងច្បារមន
រដ្ឋបាលក្រុងច្បារមន សូមជម្រាបជូនដំណឹងដល់ បងប្អូន ប្រជាពលរដ្ឋ និងសាធារណជន ទូទៅ ក្នុងក្រុងច្បារមន ដែល ចិញ្ចឹមសត្វពាហនៈ (គោក្របី...) ឲ្យបានជ្រាបថា កន្លងមក រដ្ឋបាលក្រុងបានចេញ សេចក្តីជូនដំណឺង ចំនួនពីរលើករួចមកហើយ ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សង្គម លើកស្ទួយ សោភ័ណភាពក្រុង និងចូលរួមការពារ ថែរក្សា សមិទ្ធិផលនានា របស់រដ្ឋបាលខេត្ត-ក្រុង ដែលបានខិតខំកែ លំអសោភ័ណភាពក្រុងច្បារមន ឲ្យប្រែមុខមាត់ថ្មីជាក្រុងបៃតង និងទទួលបានការកោតសរសើរពីសំណាក់ ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងកំសាន្ត។ទន្ទឹមនឹងនោះ រដ្ឋបាលក្រុងក៏បានសង្កេតឃើញថាបងប្អូនប្រជា ពលរដ្ឋ មួយចំនួន ដែលចិញ្ចឹមសត្វគោ ពុំបានគោរព និងអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរក្រុងឡើយ ផ្ទុយទៅវិញនៅតែព្រលែងគោឲ្យដើរពាសវាលពាសកាលប្រសេចប្រសាចបោចស៊ីដំណាំអ្នកដទៃ ពិសេស ស្នៅសូន និង តាមសួនសាធារណៈ ក្នុងក្រុង។ ដូច្នេះ ដើម្បីថែរក្សាសមិទ្ធផលទាំងឡាយឲ្យបានគង់វង្ស និងដើម្បី រៀបចំសណ្តាប់ធ្លាប់ក្រុងឲ្យមានភាពល្អប្រសើរ រដ្ឋបាលក្រុង សូមដាក់ចេញនូវវិធានការ ដូចតទៅ :
១. សូមប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោ ត្រូវបញ្ឈប់ការព្រលែងក្នុងទីសាធារណៈ
២. ហាមដាច់ខាត ការព្រលែងសត្វគោឲ្យដើរស៊ីស្មៅ ផ្កា នៅលើសួនច្បារសាធារណៈ ក្នុងក្រុងតទៅទៀត
៣. ក្នុងករណី មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងនឹងចាត់វិធានការ ចុះចាប់សត្វគោមករក្សាទុក រង់ចាំម្ចាស់គោ ចូលខ្លួនមកដោះស្រាយ និងធ្វើការជាកពិន័យយ៉ាងធ្ងន់ធ្ងរ
៤. ក្នុងករណ៏ មានគ្រោះថ្នាក់ដែលកើតឡើងពីសត្វគោចិញ្ចឹម ម្ចាស់គោត្រូវទទួលខុសត្រូវទាំងស្រុង ។ ក្នុងការទូទាត់ សំណងការខូចខាត និងត្រូវទទួលទោសតាមច្បាប់ជាធរមាន។
រដ្ឋបាលក្រុងច្បារមន សូមដាក់ក្ដីសង្ឃឹម និងជឿជាក់លើ លោក/លោកស្រី បងប្អូន ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមសហការ និងអនុវត្តតាមខ្លឹមសារនៃ សេចក្តីជូនដំណឹង