......................................................
នៅថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២២
លោក មុត ភន អភិបាលរងនៃគណ:អភិបាលស្រុកឧដុង្គ តំណាងឲ្យលោក មួង ធី អភិបាលនៃគណ:អភិបាលស្រុកឧដុង្គ បានដឹកនាំរដ្ឋបាលស្រុក និងចូលរួមហការជាមួយលោកមេឃុំ និងលោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋ បានស្ដារលូរបង្ហូរទឹកដើម្បីរំដោះទឹកជន់លិច សាលារៀនបឋមសិក្សានិង វិទ្យាល័យហ៊ុនសែនបាត់ដឹង ការិយាល័យអប់រំយុវជននិងកីឡាស្រុក ព្រមទាំងមណ្ឌលសុខភាពក្សេមក្សាន្តត្រាចទង។