បសេដ្ឋ,នាព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ឈឺន សុធន អភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ អមដំណើរដោយលោក ឃុត សុខ នាយករងរដ្ឋបាលស្រុក បានចុះពិនិត្យផ្លូវបេតុងចំនួន ២ខ្សែ ដែលស្ថិតនៅឃុំ ទួលសាលាប្រវែង ១០០០ម៉ែត្រ, ទទឹង៥ម៉ែត្រ និងឃុំស្វាយរំពារប្រវែង ៨៨៨ម៉ែត្រ, ទទឹង៥ម៉ែត្រ ។
ក្នុងនោះផងដែរលោកក៏បានអញ្ជើញចុះត្រួតពិនិត្យការជួសជុលផ្លូវលេខ១៤៥ ចេញពីផ្លូវជាតិលេខ៤១ចំណុចផ្សារស្លាបលែងផងដែរ។