នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តអគារ(ខ) ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមអភិបាលរងខេត្តលោកមេបញ្ជាការកងកម្លាំងទាំង៣ លោកអភិបាលក្រុងស្រុកទាំង៨ និងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ៕