នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជនជាតិដើមភាគតិចលើកទី២៨ លើពិភពលោក និងលើកទី១៨ នៅប្រទេសកម្ពុជា ក្រោមប្រធានបទ(តួនាទីស្ត្រីជនជាតិដើមភាគតិចក្នុងការអភិវឌ្ឍនិងការផ្ទេរចំណេះដឹងប្រពៃណី) ដែលរៀបចំធ្វើឡើងនៅសាលាឆទាន ភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៕