នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២
រដ្ឋបាលក្រុងច្បារមន មានកិច្ចប្រជុំ ស្តីអំពីការពិនិត្យសំណុំឯកសារ វាយតម្លៃ ចលនា ប្រលងប្រណាំងទីក្រុងស្អាត លើកទី៣ របស់បេក្ខភាពក្រុងច្បារមន ដោយមានការចូលរួមពីក្រុមការងារគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត លោក រស់ សុខ ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពង់ស្ពឺ លោក ភោគ ផល នាយករងរដ្ឋបាលក្រុង និងការិយាល័យពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលក្រុង ផងដែរ ។