រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ទីណាមានការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋទីនោះមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច បានអមដំណើរលោកជំទាវ ឡុង បូណារ៉េត អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ។បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់គ្រួសារខ្វះខាតស្បៀងអាហារ ចំនួន១៥០គ្រួសារ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ដែលរដ្ឋបាលស្រុកបានសហការ ជាមួយនឹងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ស្ពឺ។នាឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ស្រី លីនណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ស្ពឺ លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីនាយកនាយករងរដ្ឋបាលស្រុក លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១៣ផងដែរ។

អត្ថបទទាក់ទង