រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

គណៈមន្ត្រីសង្ឃខេត្តកំពង់ស្ពឺ ដឹកនាំដោយ ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ បាននិមន្តដឹកនាំគណៈមន្ត្រីសង្ឃខេត្ត និងព្រះអនុគណក្រុង និងស្រុកទាំង៧ បាននាំយកនូវសម្ភារៈគ្រឿងឧបភោគ បរិភោគ

  • 143
  • ដោយ soahak

រសៀល ថ្ងៃអង្គារ ៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ គណៈមន្ត្រីសង្ឃខេត្តកំពង់ស្ពឺ ដឹកនាំដោយ ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ បាននិមន្តដឹកនាំគណៈមន្ត្រីសង្ឃខេត្ត និងព្រះអនុគណក្រុង និងស្រុកទាំង៧ បាននាំយកនូវសម្ភារៈគ្រឿងឧបភោគ បរិភោគនានារួមមាន៖
អង្ករ ៥០ បាវ
មី ៩០ កេះ
ទឹកត្រី ៦០ យួរ
ទឹកស៊ីអ៉ីវ ៣០ យួរ
ត្រីខ ៨ យួរ
ប៊ីចេង ១០ កញ្ចប់
ទឹកក្រូច ៦៤ កេះ
ទឹកសុទ្ធ ៦០
និងថវិកាសរុប ១២,៦០០,០០០ រៀល
ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងកម្មវិធី ចុះសួរសុខទុក្ខដល់បងប្អូនកងទ័ពឈរជើងនៅតាមព្រំដែនជួរមុខក្នុងខេត្តមណ្ឌលគិរី។ ក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនិងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងមូល។សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណព្រះសង្ឃគ្រប់អង្គ គ្រប់វត្តក្នុងខេត្តកំពង់ស្ពឺទាំងមូល ដែលមានសទ្ធាជ្រះថ្លា ចូលរួមចំណែកជាមួយនឹងវិស័យអាណាចក្រ ក្នុងការការពារ និង កសាងជាតិមាតុភូមិរបស់ខ្លួន។ សូមអរព្រះគុណ!

អត្ថបទទាក់ទង