នារសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២
លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានចែកជូននូវវិញ្ញាបនប័ត្របញ្ជាក់កម្មសិក្សាជូនដល់ក្មួយៗ ដែលទើបនឹងបញ្ចប់កម្មសិក្សា មានដូចជា កញ្ញា ណេម ស្រីនាង, កញ្ញា ទី រីណា និងលោក ផួង ភារៈ ជានិស្សិតព័ត៌មានវិទ្យាកម្រិត សញ្ញាប័ត្រ ជាន់ខ្ពស់បច្ចេកទេស, និង សញ្ញាប័ត្រ បច្ចេកទេស និង វិជ្ជាជីវៈ ១ មកពី មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានបញ្ចប់ការ ចុះកម្មសិក្សាយ៉ាង ជោគជ័យ នៅ រដ្ឋបាលសាលាក្រុងច្បារមន អង្គភាពការិយាល័យច្រកចេញចូលតែមួយ រយៈពេលចំនួន ០៣ ខែ ដោយបាន ចុះកម្មសិក្សា ចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ ដល់ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២២ ដោយ ក្មួយៗ ត្រូវ បានអនុវត្តការងារ នូវ ជំនាញ សេវាកម្មរដ្ឋបាលសាធារណៈ និង បញ្ចូលទិន្ន័យតាមតាមប្រព័ន្ធកុំព្យូទ័រ ។