នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាននាំយកម៉ូតូឌ្រីមសង់១គ្រឿង ទៅប្រគល់ជូនកីឡាការិនី វ៉ឹត ចន្ថា រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលទើទទួលបានមេដាយចំនួន៣គ្រឿង ផ្នែកកីឡាអត្តពលកម្មជាតិលើកទី១ជនពិការ ដែលទើបតែនឹងបញ្ចប់ទៅកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ៕