នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយលើផែនការការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តស្វាយទាប ស្ថិតក្នុងភូមិស្នួល ឃុំស្នំក្រពេី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។