នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការអន្តរក្រសួង ស្តីពីការធ្វើបច្ចុប្បន្នភាពមុខសញ្ញាជនពិការជាសេនាជន និងពលករ នៅខេត្តកំពង់ស្ពឺ ដែលទទួលបានគោលរបប និងប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលដែល ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួង ៕