នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការនី ចំនួន ៨៦៤នាក់ ដែលមានលំនៅដ្ឋានក្នុងឃុំរលាំងចក ស្រុកសំរោងទង ដើម្បីផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងពន្យល់ពីរបៀបគណនាប្រាក់ឈ្នួល ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាល និងរោងចក្រ សហគ្រាស បានផ្តល់ជូនកម្មករ-និយោជិត ស្ថិតក្នុងវត្តទួលស្រគំ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។