រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវគ្គបណ្តុះបណ្តាលនៅតាមក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ស្តីពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាព សម្រាប់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត ក្នុងខេត្តកំពង់ស្ពឺ។