នាព្រឹកថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក(តាមរយៈVideo Zoom)។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម
១.ពិនិត្យ និងអនុម័តរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ របសល់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត
៣.ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
៤.ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីសេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ
សម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ខែ មីនា មេសា និងខែឧសភា ឆ្នាំ២០២៣
៥.បញ្ហាផ្សេងៗ
៦.កំណត់របៀវារៈ ទីកន្លែង និងពេលវេលាសម្រាប់កិច្ចប្រជុំបន្ទាប់៕