នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបើកការដ្ឋានគម្រោងសាងសងផ្លូវបេតុងអាមេ ឆ្នាំ២០២៣ ឃុំវាល ស្រុកគងពិសី ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរ ភូមិ ឃុំ ស្រុក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកិច្ចប្រជុំនេះធ្វើឡើងនៅ ភូមិព្រៃខ្ញែ ឃុំវាល ស្រុកគងពិសី៕