(ខេត្តកំពង់ស្ពឺ)៖ ភូមិចំនួន២ គឺភូមិតាំងស្យា និងភូមិកណ្តោលកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ត្រូវបានផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការរដ្ឋបាល។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ ស្រុក/ឃុំ គ្រឹះស្ថានឯកជន និងបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកពាក់ព័ន្ធ ពិធីនេះស្ថិតក្នុងវត្តពោធិវង្ស ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។