ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្ត តំណាង ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន២÷
១/ កិច្ចប្រជុំប្រចាំឆមាសទី១ ថ្នាក់ខេត្ត ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម។
២/ កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការចងក្រងប្រវត្តិ និងការវិវឌ្ឍន៍នៃការគ្រប់គ្រង ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ស្ពឺ។ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ (អគារ ខ)។