កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣ ដែលមានការចូលពី មន្ទីរ/អង្គភាព ជំនាញពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ជេត ដុំ នាយករងរដ្ឋបាលខេត្ត ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងកែសម្រួលរបាយការណ៍ ឱ្យមានភាពសុក្រិត និងត្រឹមត្រូវ មុនដាក់របាយការណ៍នេះ ជូនគណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ពិនិត្យ និង សម្រេច មុននឹងបញ្ជូនទៅក្រសួងមហាផ្ទៃ ៕