នារសៀលថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំ ស្ដីពីការពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និង វិសមជ្ឈការ និង ការអនុវត្តការងារផអ៣ ប្រចាំខែមិថុនា និងខែកក្កដា ឆ្នាំ២០២៣ កិច្ចប្រជុំនេះដឹកនាំដោយ លោក ងួន ឡាញ់ នាយករងរដ្ឋបាលសាលាខេត្ត៕