នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅក្នុងអង្គសន្និបាទបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបែងចែកក្រុមពិភាក្សា ចំនួន ០៤ក្រុម លើប្រធានបទ ចំនួន០៤ រួមមាន៖
១.ក្រុមពិភាក្សាទី១ លើប្រធានបទ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រឆាំងការជួញដូរស្ត្រីនិងកុមារ ដែលដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត (បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ )
២.ក្រុមពិភាក្សាទី២ លើប្រធានបទ ប្រសិទ្ធភាពនៃការចុះបញ្ហាដីធ្លីរបស់រដ្ឋបាលខេត្ត ដែលដឹកនាំដោយឯកឧត្តម ព្រុំ វណ្ណៈ អភិបាលរងខេត្ត (បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ )
៣.ក្រុមពិភាក្សាទី៣ លើប្រធានបទ ការពង្រឹងការគ្រប់គ្រងប្រមូលសំរាមសំណង់រឹងរាវ ទីប្រជុំជន និងសំណល់ ដែលដឹកនាំដោយឯកឧត្តម កៅ សុណ្ណារិទ្ធ (បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ )
៤.ក្រុមពិភាក្សាទី៤ លើប្រធានបទ ការពង្រឹងការអភិវឌ្ឍន៍ស្ថាប័ន ដែលដឹកនាំដោយឯកឧត្តម ស៊ីម រតនៈ អភិបាលរងខេត្ត (បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ )