ជំនួបពិភាក្សាការងារជាមួយក្រុមបណ្ដាញសង្គមរបស់សម្ដេចមហាបវរធិបតី
នាព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលពិភាក្សាការងារជាមួយក្រុមបណ្ដាញសង្គមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដែលដឹកនាំដោយ ឯកឧត្តម គួច វេងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារព័ត៍មាន និងបណ្ដាញសង្គម របស់សម្តេចបវរធិបតី ដែលរៀបចំឡើងនៅសាលប្រជុំ យឹម សុខុម ៕