សិក្ខាសាលា “ ការវាយតម្លៃចំណាយសាធារណៈក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ “
នាព្រឹកថ្ងៃ អង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត កំពង់ស្ពឺ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលា “ ការវាយតម្លៃចំណាយសាធារណៈក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ “ ។