រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើទី៥៤ អាណ្ណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

  • 49
  • ដោយ soahak

កិច្ចប្រជុំសាមញ្ញលើទី៥៤ អាណ្ណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុិន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមាន ដូចខាងក្រោម

១.ពិនិត្យ និងអនុម័តរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្ត

២.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត

៣.ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ដ

៤.ពិនិត្យអនុម័តសេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

៥.ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ

៦.ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤

៧.បញ្ហាផ្សេងៗ

៨.កំណត់របៀបវារៈ ទីកន្លែង និងពេលវេលាសម្រាប់កិច្ចប្រជុំបន្ទាប់៕

អត្ថបទទាក់ទង