ប្រជាពលរដ្ឋចំនួន ១.៥០០ នាក់បានអញ្ជើញមកទទួលសេវាពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ
នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១.៥០០ ក្នុងស្រុកសាមគ្គីមុនីជ័យ និងស្រុកសំរោងទង ដែលជាជំនួយរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសប្បុរសជនប៉ាយ សួយ ឡាវ យិន តៃវ៉ាន់ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល ដែលមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ៕