ពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅក្នុងវត្តអង្គលំទង
ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅក្នុងវត្តអង្គលំទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។